នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤
Author: MyAdmin
អភិបាលខេត្តកំពង់ចាម សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា មានតម្លៃជាង៣៥ម៉ឺនដុល្លារ ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ក្នុងស្រុកកំពង់សៀម
នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ស្ថិតនៅឃុំរអាង ស្រុកកំពង់សៀម។ អញ្ជើញមានបប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសំដែងការកោតសរសើរចំពោះ ព្រះគ្រូទីបមុនីវង្សា ណែម ឡាទី ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ដែលបានដឹកនាំគៀងគរពុទ្ធបរិស័ទជិតឆ្ងាយ ដោយមានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធាន ចំនួន ២៥២,៥០០ ដុល្លារ ដើម្បីការកសាងសមិទ្ធផលទាំងនេះ ឱ្យកើតឡើងជារូបរាងក្នុងរយៈពេល ៤ឆ្នាំ ដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ក្រោមបរិយាកាសនៃសុខសន្តិភាព ព្រោះថាមានសុខសន្តិភាព ទេីបយេីងមានឱកាសធ្វើបុណ្យជួបជុំគ្នាបាន ។ ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រេីនរំឮកដល់គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឈទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានជុំនឿទុកចិត្ត ក្នុងការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត ពីព្រោះថា មានជុំនឿជឿជាក់ទេីបពុទ្ធបរិស័ទយើង ចូលបុណ្យដេីម្បីកសាងសមិទ្ធផលផ្សេងៗ ។ […]
ឯកឧត្តម វ៉ី សំណាង ប្រគល់ថវិកាចំនួន ១៧៤លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាមូលនិធិ សប្បុរសធម៌ជូនជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្រោមប្រធានបទមាតាដ៏អស្ចារ្យដើម្បីស្នាមញញឹមកុមារ ដែលមានចំនួន ១៧៤លានរៀល ដែលថវិកាទាំងនេះបានមកពីការឧបត្ថម្ភពីសប្បុរសជននានា និងការលក់សំបុត្រចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ក្រុមបាល់ទាត់ ខ្ញុំស្រឡាញ់កំពង់ស្ពឺ និង ក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពេីស្តា ៕







