ព័ត៌មានជាតិ

មជ្ឈមណ្ឌលអ៊ីហាវសិល្បៈ នឹងក្លាយទៅជាទីតាំងភ្ជាប់ទំនាក់ទំនងវប្បធម៌និងសិល្បៈរវាងប្រជាជនកម្ពុជា-ចិន

មជ្ឈមណ្ឌលអ៊ីហាវសិល្បៈ នឹងក្លាយទៅជាទីតាំងភ្ជាប់ទំនាក់ទំនងវប្បធម៌និងសិល្បៈរវាងប្រជាជនកម្ពុជា-ចិន ព្រោះវប្បធម៌ចិនមានដូចជា ការសរសេរ គូរគំនូរ តែងកំណាព្យ ភ្លេងជាដើម ហើយសម្រាប់វប្បធម៌ខ្មែរ មានដូចជា៖ គំនូរលើប្រាសាទអង្គរវត្ត ការរាំរបាំបុរាណ ដោយអាចជំរុញនិងផ្សារភ្ជាប់វប្បធម៌ទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរបន្តទៅមុខទៀត ។ ក្នុងពិធីសម្ធោធជាផ្លូវការនៃមជ្ឈមណ្ឌលអ៊ីហាវសិល្បៈ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លោក Cao xu dong ប្រធានមជ្ឈ មណ្ឌលអ៊ីហាវសិល្បៈ បានឱ្យដឹងថា ការបង្កើតនូវមជ្ឈមណ្ឌលអ៊ីហាវសិល្បៈ មិនត្រឹមតែជាការនាំមកនូវវប្បធម៌និងសិល្បៈមកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនឹងនាំយកនៅវិចិត្រករពីប្រទេសចិនថ្មីៗបន្ថែមទៀត ដើម្បីបង្ហាញស្នាដៃនៅក្នុងមជ្ឈមណ្ឌលមួយនេះ ។ លោកបានបន្តថា មជ្ឈមណ្ឌលមួយនេះ ក៏អាចមានរៀបចំជាសិក្ខាសាលាទាក់ទងអំពីវប្បធម៌និងសិល្បៈ ដើម្បីជួយជំរុញឱ្យវិចិត្រករជំនាន់មុន ចូលរួមចែករំលែកបទពិសោធន៍ផ្សេងៗ និងទទួលយកនូវគំនិតថ្មីៗពីវិចិត្រករជំនាន់ក្រោយ ដើម្បីបណ្តុះជាគោលគំនិត និងជំរុញការងារមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ ក្នុងពេលបច្ចុប្បន្ននេះ វប្បធម៌និងសិល្បៈ គឺជាកម្លាំងមួយដែលអាចធ្វើឱ្យប្រជាជន មានភាពស្រស់ ស្រាយ គំនិតភ្លឺស្វាង ដូច្នេះលោកសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាទីកន្លែងមួយដែលអាចផ្តល់ភាពរីករាយនិងកក់ក្តៅទៅដល់ប្រជាជននៃប្រទេសទាំងពីរ ។ អ្វីដែលកាន់តែពិសេសនោះ មជ្ឈមណ្ឌលនេះ ក៏មាននៅតាមបណ្ដាប្រទេសផ្សេងៗ ដូចជា៖ ចិន […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង(Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា តាមរយៈ Video Conference នៅវិមាន៧មករា រាជធានីភ្នំពេញ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង(Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា តាមរយៈ Video Conference នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤

ព័ត៌មានជាតិ

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈយោគយល់គ្នាលើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026

ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅអាគារ The Kampus គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈ ប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី <កិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួត បាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦> ក្រោមអធិបតីភាពរបស់ ឯកឧត្តមខៀវ ភារិទ្ធ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខភេសជ្ជៈប៉ូវកម្លាំងM-150។ លោកសុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង បានមានប្រសាសន៍ថា៖ លោក និងM-150 ពិតជាមានសេចក្តីរីករាយណាស់បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ \    

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤