ព័ត៌មានជាតិ

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញចូលរួមជាមួយគណៈប្រតិភូរដ្ឋបាលខេត្តកោះកុងដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ និងខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញចូលរួមជាមួយគណៈប្រតិភូរដ្ឋបាលខេត្តកោះកុងដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ និងខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។ ————————— ប្រភព : ខេត្តកោះកុង អានព័ត៌មានលម្អិត៖ រដ្ឋបាលខេត្តកោះកុង (https://www.kohkong.gov.kh/archives/441358)

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្ស

នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមបេក្ខជនព្រឹទ្ធសភា មណ្ឌលភូមិភាគ២ ដែលកិច្ចប្រជុំធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។ ————« ✥◈✥ »———— ប្រភព : ខេត្តកំពង់ចាម

ព័ត៌មានជាតិ

លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូ​វក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១,២០០ម៉ែត្រ

រុកជេីងព្រៃ៖​ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូ​វក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១,២០០ម៉ែត្រ ស្ថិតក្នុងភូមិកុមារ ឃុំសំពងជ័យ ស្រុកជើងព្រៃ។ ក្នុងឱកាសនោះលោកអភិបាលស្រុក បានផ្តល់សារ៉ុង ដល់អ្នកចូលរួម១៥០នាក់ និងចាស់ជរា២នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល។​ បន្ទាប់មកលោកអភិបាល បានបន្តដំណើរចុះមើលស្រូវប្រាំងប្រជាពលរដ្ឋ និងការនាំទឹកពីអាងទឹកថ្មដា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុន ចាន់ដា ឃើញថាស្រូវប្រជាពលរដ្ឋ បាននិងកំពុងជួយសង្គ្រោះបន្ថែមទៀត​។ ឆ្លៀតក្នុងឱកាសនោះប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ​ជួយដោះស្រាយពិបាក​ប្រជាពលរដ្ឋ បានទាន់ពេល។ ————« ✥◈✥ »———— ប្រភព :  ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ

ឯកឧត្តម​ ខ្លូត​ ចិន្តា​ អភិបាលរងខេត្ត​កំពង់ចាម​ តំណាង​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ

នៅព្រឹក​ ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ខ្លូត​ ចិន្តា​ អភិបាលរងខេត្ត​កំពង់ចាម​ តំណាង​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ឆ្នាំ២០២៤​ដែលរៀបចំឡេីងនៅ​ លេខាធិការដា្ឋននៃគណៈកម្មការរៀបចំការបោតខេត្តកំពង់ចាម។ ប្រភព​ : ខេត្តកំពង់ចាម

ព័ត៌មានជាតិ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជអំណោយជូនប្រជានុរាស្ត្ររបស់ព្រះអង្គ ចំនួន៥២៨គ្រួសារ

នាព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញទទួលព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជអំណោយជូនប្រជានុរាស្ត្ររបស់ព្រះអង្គ ចំនួន៥២៨គ្រួសារ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ៕

ព័ត៌មានជាតិ

ការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ ៕

ព័ត៌មានជាតិ

សារលិខិតជូនពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សារលិខិតជូនពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

ព័ត៌មានជាតិ

អបអរសាទរដល់ជយលាភីទាំង៣រូប​ នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ”

ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។ ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០របស់កម្ពុជា ។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ។ សូមគូសរំលេចផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយសិស្សជយលាភីនិទ្ទេស A ចំនួន ១ ៦៩១ នាក់ និងសិស្សចំនួន ១៨នាក់ ដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ដោយបានផ្តាំផ្ញើថា “កូនខ្មែរ ត្រូវចេះភាសាខ្មែរ” ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ តំណាងដោយលោក លីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅវិមាន៧មករា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្ដីពីករណីចុះបញ្ជីដីអាងទឹកបាក់ធ្មេញ

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្ដីពីករណីចុះបញ្ជីដីអាងទឹកបាក់ធ្មេញ ស្ថិតនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អគាររដ្ឋបាលខេត្ត។