ព័ត៌មានជាតិ

ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!

(កណ្ដាល)៖ ប្រជាពលរដ្ឋបានសម្ដែងការខកចិត្តនិងឈឺចាប់ជាពន់ពេក ដោយលើកឡើងថា ពួកខ្លួនខំប្រមូលទិញដីពីកសិករ នៅឆ្នាំ២០១០ និងបានគ្រប់គ្រងអាស្រ័យផលរហូតមក..!។ លុះដល់អំឡុងឆ្នាំ២០១៩.២០២០ និង២០២១ ស្រាប់តែអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្តកណ្ដាល ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល។ បែរជាយកដីរបស់ពួកគាត់ ទៅចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យបុគ្គលផ្សេងជាបន្តបន្ទាប់ទៅវិញ.!។ ជាហេតុនាំឱ្យពួកខ្លួន ត្រូវខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន..!។ -ករណីនេះពុំមានការបកស្រាយពីលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល នោះឡើយ…!។ -សូមជម្រាបថា ដីទំនាស់ខាងលើមានទំហំ៦០ហិកតា ត្រង់ចំណុច”បឹងរាម”ពីមុនស្ថិតនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល បច្ចុប្បន្នបានប្ដូរដែនរដ្ឋបាល មកភូមិព្រែកក្របៅទី១ និងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ -ទាក់ទិនបញ្ហានេះ ពលរដ្ឋឈ្មោះ មួន ទន់ នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ ប៉ិច ក្រើន នៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ដែលអះអាងថា ខ្លួនជាម្ចាស់ដី រងគ្រោះខាងលើ បានប្ដឹងសុំកិច្ចអន្តរាគមន៍ […]

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ការចូលរួមចំណែករបស់អាណាព្យាបាល គឺជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយពិការភាពសតិបញ្ញា និងអូទីស្សឹមរបស់កុមារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនេះ ក៍មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លោកស្រីភរិយាថ្នាក់ដឹកនាំ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាច្រើនរូបផងដែរ ។ ថ្លែងក្នុងឱកាសនេះ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានលើកឡើងថា នៅសាលាបច្ចុប្បន្ន មានកុមារពិការសតិបញ្ញា និងអូទីស្សឹមចំនួន២៦០នាក់ ស្រី ៦១ លោកគ្រូ អ្នកគ្រូសរុប ៧២ នាក់ ស្រី៤០នាក់, បុគ្គលិកជនពិការចំនួន៥នាក់ ស្រី៣ ។ សាលាមានតម្រូវការចាំបាច់មានកុមារ អូទីស្សឹម កំពុងរងចាំសាលារៀនចំនួន ជាង២០០ (ចប្បុបន្នសាលាកំពុងខ្វះបន្ទប់សិក្សា) ។ ចំណែកឯកម្ពុជាចប្បុន្នដោយសារកំណើននៃការចុះឈ្មោះចូលរៀន ក៏ដូចជាសេវាភ្នែកអប់រំពិសេស ក៏មានកុមារពិការសតិបញ្ញា និងអូទីស្សឹមប្រមាណជាង២ម៉ឺនាក់ផងដែរ។ ជាមួយនឹងកង្វះខាតនេះដែរលោកនាយកក៍សូមអំពាវនាវសប្បុរសជន […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំក្រុមការងារខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ឌិត ទីណា

រសៀលថ្ងៃអាទិត្យ ៩ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំក្រុមការងារខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំនាំកិច្ចប្រជុំផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីអបអរទិវាមច្ឆជាតិ ១កក្កដា និងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងស្រុកព្រៃឈរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។