នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។ សមាសភាពចូលរួមក្នុងកម្មវិធីរួមមាន: ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង លោក លោកស្រី ប្រធានផ្នែក នាយសាល ព្រមទាំង លោក លោកស្រី មន្ត្រីរាជការមន្ទីរពេទ្យបង្អែកជផងដែរ ។ #អរគុណសន្តិភាព🇰🇭 ប្រពភ : ខេត្តកំពង់ចាម
Month: January 2024
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ជធានីភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង«ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលពិធីធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤៕ ————« ✥◈✥ »———— ប្រភព : ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង
ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរធនធានទឹក មន្ទីរកសិកម្ម អភិបាលស្រុក បានចុះពិនិត្យស្ថានភាពទឹក និងការអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅឃុំខុនរ៉ង ស្រុកបរិបូណ៌។ ប្រភព : ខេត្តកំពង់ឆ្នាំង
លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញចូលរួមជាមួយគណៈប្រតិភូរដ្ឋបាលខេត្តកោះកុងដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ និងខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញចូលរួមជាមួយគណៈប្រតិភូរដ្ឋបាលខេត្តកោះកុងដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ និងខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។ ————————— ប្រភព : ខេត្តកោះកុង អានព័ត៌មានលម្អិត៖ រដ្ឋបាលខេត្តកោះកុង (https://www.kohkong.gov.kh/archives/441358)
នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្ស
នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមបេក្ខជនព្រឹទ្ធសភា មណ្ឌលភូមិភាគ២ ដែលកិច្ចប្រជុំធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។ ————« ✥◈✥ »———— ប្រភព : ខេត្តកំពង់ចាម
លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១,២០០ម៉ែត្រ
រុកជេីងព្រៃ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១,២០០ម៉ែត្រ ស្ថិតក្នុងភូមិកុមារ ឃុំសំពងជ័យ ស្រុកជើងព្រៃ។ ក្នុងឱកាសនោះលោកអភិបាលស្រុក បានផ្តល់សារ៉ុង ដល់អ្នកចូលរួម១៥០នាក់ និងចាស់ជរា២នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល។ បន្ទាប់មកលោកអភិបាល បានបន្តដំណើរចុះមើលស្រូវប្រាំងប្រជាពលរដ្ឋ និងការនាំទឹកពីអាងទឹកថ្មដា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុន ចាន់ដា ឃើញថាស្រូវប្រជាពលរដ្ឋ បាននិងកំពុងជួយសង្គ្រោះបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំជួយដោះស្រាយពិបាកប្រជាពលរដ្ឋ បានទាន់ពេល។ ————« ✥◈✥ »———— ប្រភព : ខេត្តកំពង់ចាម
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ
នៅព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ឆ្នាំ២០២៤ដែលរៀបចំឡេីងនៅ លេខាធិការដា្ឋននៃគណៈកម្មការរៀបចំការបោតខេត្តកំពង់ចាម។ ប្រភព : ខេត្តកំពង់ចាម
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជអំណោយជូនប្រជានុរាស្ត្ររបស់ព្រះអង្គ ចំនួន៥២៨គ្រួសារ
នាព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញទទួលព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជអំណោយជូនប្រជានុរាស្ត្ររបស់ព្រះអង្គ ចំនួន៥២៨គ្រួសារ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ៕
ការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ ៕