នៅព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ឆ្នាំ២០២៤ដែលរៀបចំឡេីងនៅ លេខាធិការដា្ឋននៃគណៈកម្មការរៀបចំការបោតខេត្តកំពង់ចាម។
ប្រភព : ខេត្តកំពង់ចាម