សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី្ន ហ៊ុនម៉ាណែតបានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេស អូស្ត្រាលី និងនូវ៉ែលសេឡង់ ប្រកបដោយភាពស្និទស្នាល និងកក់ក្តៅក្រោមស្នាមញញឹមមហាគ្រួសារខ្មែរ ដែលបានមកជួបជុំគ្នា និងក្តាប់ជាប់ពីស្ថានភាព និងការវិវត្តជាក់ស្តែងនៅកម្ពុជា ព្រោះបងប្អូនយេីងនៅខាងក្រៅ ពិតជានឹករលឹកភូមិដ្ឋានកំណេីត និងស្រឡាញ់ប្រទេសជាតិបំផុត បេីទោះបីជាកំពុងរស់នៅរាប់រយពាន់គីឡូម៉ែត្រឆ្ងាយក៏ដោយ។
ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ល្ងាចថ្ងៃអាទិត្យ ទី៨ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤