នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៖ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីលទ្ធផលការសិក្សាស្រាវជ្រាវអំពីការបង្ការទប់ស្កាត់ហានិភ័យផ្នែកសុខភាព បង្កដោយការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន ដែលប្រព្រឹត្តទៅវេលាម៉ោង ០៨:០០នាទីព្រឹក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរ ក្រសួងស្តីពីសុខភាពសិក្សា។