ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង ប្រគល់ថវិកាចំនួន ១៧៤លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាមូលនិធិ សប្បុរសធម៌ជូនជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្រោមប្រធានបទមាតាដ៏អស្ចារ្យដើម្បីស្នាមញញឹមកុមារ ដែលមានចំនួន ១៧៤លានរៀល ដែលថវិកាទាំងនេះបានមកពីការឧបត្ថម្ភពីសប្បុរសជននានា និងការលក់សំបុត្រចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ក្រុមបាល់ទាត់ ខ្ញុំស្រឡាញ់កំពង់ស្ពឺ និង ក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពេីស្តា ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី្ន ហ៊ុនម៉ាណែ​ត​បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេស អូស្ត្រាលី និងនូវ៉ែលសេឡង់​ ប្រកបដោយភាពស្និទស្នាល​ និងកក់ក្តៅក្រោមស្នាមញញឹមមហាគ្រួសារខ្មែរ​ ដែលបានមកជួបជុំគ្នា

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី្ន ហ៊ុនម៉ាណែ​ត​បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេស អូស្ត្រាលី និងនូវ៉ែលសេឡង់​ ប្រកបដោយភាពស្និទស្នាល​ និងកក់ក្តៅក្រោមស្នាមញញឹមមហាគ្រួសារខ្មែរ​ ដែលបានមកជួបជុំគ្នា​ និងក្តាប់ជាប់ពីស្ថានភាព​ និងការវិវត្តជាក់ស្តែងនៅកម្ពុជា​ ព្រោះបងប្អូនយេីងនៅខាងក្រៅ​ ពិតជានឹករលឹកភូមិដ្ឋានកំណេីត​ និងស្រឡាញ់ប្រទេសជាតិបំផុត​ បេីទោះបីជាកំពុងរស់នៅរាប់រយពាន់គីឡូម៉ែត្រឆ្ងាយក៏ដោយ។ ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ល្ងាចថ្ងៃអាទិត្យ ទី៨​ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២៤​

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ ។

Fresh Start Energy គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia ដែលធ្វើអាជីវកម្មលើថាមពលកកើតឡើងវិញ ដោយបានចូលរួមចំណែកគិតគូរលើ ការរក្សានូវនិរន្តរភាព និងបរិយាបន្ន សម្រាប់ពេលអនាគត ។ ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី រសៀលថ្ងៃសៅរ៍ ទី២ មីនា ២០២៤

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ ក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។ សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ៕