ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបើកកិច្ចប្រជុំពិសេសដាក់ផែនការដល់មន្ត្រីនគរបាលទាំង៤ការិយាល័យត្រូវអនុវត្ត

ខេត្តព្រៃវែង÷ នៅព្រឹកថ្ងៃ ចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំតូច(នគរភ្នំ) នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំពិសេសមួយដើម្បីដាក់ផែនការអនុវត្តដល់មន្ត្រីនគរបាលទាំង៤ការិយាល័យរួមមាន÷ ១-ការិយាល័យរដ្ឋបាល ២-ការិយាល័យសរុបផែនការ ៣-ការិយាល័យកិច្ចការប៉ុស្តិ៍ និង៤-ការិយាល័យផ្សព្វផ្សាយអប់រំ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព ព្រមទាំងបានណែនាំដល់មន្ត្រីទាំងអស់ឱ្យខិតខំពង្រឹងពន្លឿនប្រសិទ្ធភាពការងារដើម្បីឆ្លើយតបឱ្យទាន់ពេលវេលារាល់របាយការណ៍ និងសេចក្ដូីជូនដំណឹងផ្សេងៗរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំស្នងការដ្ឋាន៕

Leave a Reply

Your email address will not be published.